ភាពផ្គើនរបស់ម្ចាស់ទីតាំងសង្ស័យអត់មានច្បាប់នៅខេត្តត្បូងឃ្មុំ

ត្រូវមានបទបញ្ជាជាបន្ទាន់! មានទីតាំងល្បែងស៊ីសងសង្ស័យគ្មានច្បាប់ នៅភូមិត្រពាំងថ្លុង (ខេត្តត្បូងឃ្មុំ) បើកយ៉ាងព្រហើន! ផ្គើននឹងច្បាប់ រាជរដ្ឋាភិបាល លោក ប៉ែន កុសល្យ ចាហ្វាយខេត្ត និង ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវវាយបំបាក់ធ្មុង់ម្ចាស់ទីតាំងនេះ និងអាជ្ញាធរមូលដ្ឋានត្រូវតែទទួលខុសត្រូវយ៉ាងធ្ងន់បំផុត! បំផ្លាញបនល្បែង គឺជាការការពារសុវត្ថិភាពភូមិ-ឃុំ មានសវត្ថភាព ត្រូវកំចាត់ម្ចាស់ទីតាំងនេះចេញ
ត្បូងឃ្មុំ៖ យោងតាមសេចក្តីរាយការណ៍ និងការផ្សាយផ្ទាល់របស់ សារព័ត៍មាន និងប្រជាពលរដ្ឋ នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញថា មានទីតាំងល្បែ.ង.ស៊ីសងខុសច្បាប់មួយកន្លែង កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង និងព្រហើនបំផុត នៅក្នុងភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សកម្មភាពនេះ គឺជាការ ប្រឈម និងប្រឆាំងយ៉ាងខ្លាំង ទៅនឹងអនុសាសន៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាអំពើអសីលធម៌បំផ្លាញសង្គម។ ការបើកទីតាំងល្បែងស៊ីសងនេះ មិនត្រឹមតែបានបំផ្លាញទ្រព្យសម្បត្តិ និងអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិប៉ុណ្ណោះទេ ថែមទាំងបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ និងការកើនឡើងនូវ អំពើចោរកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សា ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ វាគឺជាការបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរមូលដ្ឋានមួយចំនួន សន្ស័យថាទីតាំងនេះគ្មានច្បាប់ ប៉ុន្តែមិនបានចាត់វិធានការដាច់ណាត់ ឬក៏មានការឃុបឃិតណាមួយកើតឡើង។ ទីតាំងល្បែងសង្ស័យខុសច្បាប់ ៖នៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពេលវេលា៖ យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ (និងមានការបើកលេងជារៀងរាល់ថ្ងៃ តាមការអះអាង) ប្រភេទល្បែងទីតាំងនោះ៖ ត្រូវបានរាយការណ៍ថាជាល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (ឡូតូ) និងល្បែងផ្សេងៗជាច្រើនទៀត។ ពោល/ ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមធ្វើការទទូច និងអំពាវនាវយ៉ាងទទូចបំផុតទៅកាន់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ដឹកនាំកំពូលៗ ឱ្យចាត់វិធានការបន្ទាន់ និងម៉ឺងម៉ាត់បំផុតចំពោះករណីដ៏ក្ដៅគគុកនេះ៖ ១. ស្នើសុំដោយទទូចទៅកាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជាប្រមុខដឹកនាំក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការផ្សព្វផ្សាយគ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ សូមមេត្តា ចាត់វិធានការជាបន្ទាន់បំផុត។ សូមចាត់តាំងមន្ត្រីជំនាញ ចុះពិនិត្យ និងតាមដានផ្ទាល់ ការអនុវត្តបទបញ្ជារបស់រដ្ឋបាលខេត្តត្បូងឃ្មុំលើករណីនេះ ដើម្បីធានាថាការបង្ក្រាបពិតជាត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងមិនមានការ ឃុបឃិត ឬបិទបាំង ណាមួយឡើយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្លាំងសមត្ថកិច្ចទាំងមូល។ ២. បទបញ្ជាបន្ទាន់ដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ យើងខ្ញុំសូមស្នើដល់ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ សូមមេត្តាពិនិត្យ និង ដាក់បទបញ្ជាដោយផ្ទាល់ និងគ្មានការលើកលែង ទៅកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា ស្នងការ និងអធិការស្រុកពញាក្រែក ឱ្យចុះបង្ក្រាបទីតាំងនេះជាបន្ទាន់បំផុត។ ត្រូវតែចាប់ខ្លួន ម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ការព្រងើយកន្តើយចំពោះករណីនេះ គឺមិនអាចទទួលយកបានទេ! ៣. កាតព្វកិច្ចចំពោះ កម្លាំង អធិការ និង ស្នងការ ខាងអស់លោក អធិការ និង ស្នងការ ត្រូវតែបង្ហាញនូវ ឆន្ទៈមុតមាំ និង ការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់។ កុំទុកឱកាសឱ្យល្បែងស៊ីសងអាចដំណើរការឡើងវិញបានឡើយ។ សូមអនុវត្តនូវគោលការណ៍ “ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ” ឱ្យមានប្រសិទ្ធភាពពិតប្រាកដ។ ប្រជាពលរដ្ឋកំពុងតាមដានមើលចំណាត់ការរបស់អស់លោក។ គួរបញ្ចក់ផងដែលថា៖ ភាពយឺតយ៉ាវ ឬការព្រងើយកន្តើយចំពោះករណីល្បែងស៊ីសងខុសច្បាប់នេះ គឺជាការបង្ហាញពីភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់នៅមូលដ្ឋាន ដែលអាចធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើអាជ្ញាធរ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងមូល។ សូមថ្នាក់ដឹកនាំទាំងអស់ មេត្តាចាត់វិធានការជាបន្ទាន់បំផុត ដើម្បីនាំមកនូវភាពសុខសាន្ត និងសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅភូមិត្រពាំងថ្លុង ក៏ដូចជាពង្រឹងនូវនីតិរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ។

0/Post a Comment/Comments