មេប៉ុស្តិ៍ឡើងថ្មីបានបាញ់មួយគ្រាប់ស្លាប់បុរសម្នាក់....

Update: មេប៉ុស្តិ៍ទើបឡើងថ្មី បាញ់ទៅលើបុរសពីនាក់ ម្នាក់ស្លាប់ ហើយដោះសាថា កាំភ្លើងរាលកៃ
កំពុងស្ពឺៈ មេបុស្តិ៍ពោធ៍អង្ក្រងទើបឡើងថ្មីបានបាញ់ទៅលើបុរសពីនាក់បណ្តលអោយស្លាប់ម្នាក់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់។ សាក្សីបានអោយដឹងថា បុរសពីនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី03ឈាន ខែតុលាឆ្នាំ2025 ក៍បានជួបនិងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាល ពោធ៍អង្ក្រង ដេញតាមពីក្រោយ ហើយបានបាញ់លើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលអោយស្លាប់ម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយដោះសារថា កាំភ្លើងរាកៃ។ តាមការបញ្ជាក់ពីសមត្ថកិច្ចថា មុនពេលកើតហេតុ មេប៉ុស្តិខាងលើបាន ឃាត់អោយជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ បម្រុងជិះបុក ក៏ជនសង្ស័យ ទាញកាំភ្លើងបាញ់តែម្តង ប៉ុន្ដែសាក្សីដែលបានឃើញហេតុការណ៍ ថាជាការប៉ុនប៉ងមនុស្សឃាត ដោយមានបំណងបាញ់ ចំកណ្ដាលដើមទ្រូង ទៅលើជនរងគ្រោះតែម្តង។ បន្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាម ចាប់ជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមនិតិវិធីច្បាប់ ឯសពជនរងគ្រោះ ក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

0/Post a Comment/Comments