ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំនៅក្រសួងយុត្តិធម៌.....

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំអភិបាលកិច្ចផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងយុត្តិធម៌
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កេីត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធាន "គ.ប.ក" នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំអភិបាលកិច្ចផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ​របស់ក្រសួងយុត្តិធម៌ ដែលមានសរុបចំនួន ៣ គម្រោង ដោយមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងអគ្គលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ កិច្ចប្រជុំនេះបានពិភាក្សាលម្អិតទៅលើការរៀបចំគម្រោងទាំង៣ របស់ក្រសួងយុត្តិធម៌ ដើម្បីដាក់និងពិភាក្សាជាមួយក្រសួងមុខងារសាធារណៈតាមកាលបរិច្ឆេទកំណត់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

0/Post a Comment/Comments