ការឃាត់ខ្លួននិងបញ្ជួនអ្នកបើកបរម៉ូតូ PCX ពាក់ព័ន្ធគ្រោះថ្នាក់ចរា.ចរ.ណ៍ក្រោមស្ពានជ្រោយចង្វារបណ្តាលឱ្យមានមនុស្សស្លា.ប់បញ្ជូនទៅតុលាការត្រូវ ឬខុស?
Breaking News: សមត្ថកិច្ចបញ្ជូនអ្នកបើកបរម៉ូតូ PCX ទៅតុលាការ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានសម្រេចបញ្ជូនអ្នកបើកបរម៉ូតូម៉ាក PCX ឈ្មោះ នាង សុភ័ក្ត្របញ្ញា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅក្រោមស្ពានជ្រោយចង្វារ។
ការសម្រេចចិត្តរបស់សមត្ថកិច្ចនេះ បានបង្កឲ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកនៅក្នុងបណ្ដាញសង្គម ដោយសារតែមហាជនជាច្រើនយល់ថា នេះជាការអយុត្តិធម៌ ព្រោះអ្នកបើកបរម៉ូតូដែលស្លាប់នោះគឺជាអ្នកបង្កហេតុដោយខ្លួនឯង ដោយសារតែបើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព។
ទោះជាយ៉ាងណា នគរបាលបានចេញមុខបញ្ជាក់ថា ការអនុវត្តរបស់ខ្លួនគឺត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ យោងតាមមាត្រា ៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានមនុស្សស្លាប់ គឺជាបទល្មើសដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់តុលាការ។ ហេតុដូច្នេះហើយ សមត្ថកិច្ចមិនមានសិទ្ធិក្នុងការដោះលែងជនសង្ស័យនោះទេ ប៉ុន្តែត្រូវតែបញ្ជូនសំណុំរឿង និងជនសង្ស័យទៅកាន់តុលាការ ដើម្បីឲ្យតុលាការបន្តនីតិវិធីស៊ើបអង្កេត និងសម្រេចតាមផ្លូវច្បាប់។
បច្ចុប្បន្ន តុលាការកំពុងបន្តនីតិវិធីដើម្បីកំណត់ឲ្យបានច្បាស់លាស់ថា តើអ្នកបើកបរម៉ូតូ PCX ពិតជាមានកំហុស ឬយ៉ាងណា។ ប្រសិនបើរករកឃើញថាគ្មានកំហុស តុលាការនឹងសម្រេចដោះលែងវិញដោយយោងតាមក្របខ័ណ្ឌច្បាប់ជាធរមាន។
Post a Comment