ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅនៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់(គ.ជ.ក.ប.) បានចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី១ឆ្នាំ២០២៥ នៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ កិច្ចប្រជុំនេះ បានពិនិត្យនិងពិភាក្សា ប្រធានបទចំបងៗមួយចំនួន ជាអាទិ៍៖ ១- ពិនិត្យនិងពិភាក្សារបាយការណ៍វឌ្ឈនភាពរបស់លេខាធិការដ្ឋានគ.ជ.ក.ប. ។ ២-  ពិនិត្យនិងពិភាក្សាលើការគ្រប់គ្រងខ្លឹមសារនិងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។

0/Post a Comment/Comments