លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំអមលាំង និងនាំយកនូវជាសម្ភារមួយចំនួន ព្រមទាំងស្បៀងបរិភោគជូនដល់ស្នាក់ការគណបក្ស ដើម្បីទុកចែកជូនដល់គ្រួសារមានជីវភាពខ្វះខាតក្នុងមូលដ្ឋានឃុំអមលាំង....

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំអមលាំង និងនាំយកនូវជាសម្ភារមួយចំនួន ព្រមទាំងស្បៀងបរិភោគជូនដល់ស្នាក់ការគណបក្ស ដើម្បីទុកចែកជូនដល់គ្រួសារមានជីវភាពខ្វះខាតក្នុងមូលដ្ឋានឃុំអមលាំង
កំពង់ស្ពឺ៖ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំអមលាំង និងបាននាំយកនូវសម្ភារមួយចំនួន ព្រមទាំងស្បៀងបរិភោគជូនដល់ស្នាក់ការគណបក្សដើម្បីទុកចែកជូនដល់គ្រួសារមានជីវភាពខ្វះខាតក្នុងមូលដ្ឋានឃុំអមលាំង។ សម្ភារៈមួយចំនួននិងស្បៀងបរិភោគរួមមាន៖សូឡាបំភ្លឺ ក្នុងគណបក្សឃុំអមលាំង ចំនួន៥ដើម,ទឹកបរិសុទ្ធ (អែកធីវ)២០កេស,ទឹកបរិសុទ្ធ ៣០យួរ,ទឹកត្រី ២០យួរ,ទឹកស៊ីអ៉ីវ ២០យួរ និងត្រីខ ២០យួរទៀតផងដែរ៕

0/Post a Comment/Comments