អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជេីញចូលរួមកម្មវិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្តូីពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

សណ្ឋាគារសុខា៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
ពិធីនេះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់លោក តូច ចៅចេក នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា, លោកជំទាវ ឃុត ស៊ាងអៃ អគ្គលេខាធិការរងនៃ អ.ដ.ក. និងវាគ្មិនកិត្តិយសមកពីតំណាង ធនាការប្រៃសណីយ៍កម្ពុជា, CBC, ធនាគារ Acleda, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងដោយមានការចូលរួមជាសិក្ខាកាមមកពី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សរុប ៨០ រូប។
សូមបញ្ជាក់ថា សិក្ខាសាលា ដែលត្រូវបានរៀបចំទ្បេីងក្រោមកិច្ចសហការរវាង អ.ដ.ក. និងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដោយភាគីទាំងបី ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងដើម្បីជាមូលដ្ឋានសម្រាប់យកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសលើវិវាទពាក់ព័ន្ធនឹងបំណុល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
Post a Comment