ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជុំស្ដីពីការចុះត្រួតពិនិត្យ និងពង្រឹងកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង រយៈពេល២ថ្ងៃ ពីថ្ងៃទី៨ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥

ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជុំស្ដីពីការចុះត្រួតពិនិត្យ និងពង្រឹងកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង រយៈពេល២ថ្ងៃ ពីថ្ងៃទី៨ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥
ផ្សាយចេញពីរាជធានីភ្នំពេញ: ខេត្តព្រៃវែង៖ នៅថ្ងៃទី៨ និង៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តែងតាមព្រះរាជក្រឹត្យតាំងតាមអាណត្តិរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះប្រជុំ និងត្រួតពិនិត្យការងារទៅកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ ក្រុមការងារដែលបានចូលរួមមាន លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ពៅ វិបុល ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេស និងទំនើបកម្មរដ្ឋបាលតុលាការ ព្រមទាំងសមាជិកក្រុមការងារនិងក្រុមជំនួយការ។ ពួកគេត្រូវបានស្វាគមន៍ដោយ ឯកឧត្តម ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តព្រៃវែង ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និងការចូលរួមពីអនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន មន្ត្រីក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលសរុបចំនួន ៣៥ រូប។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួន វិសាល បានសង្កត់ធ្ងន់លើតួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រឡាបញ្ជី ក្នុងការអនុវត្តវិជ្ជាជីវៈជាក់ស្តែង និងការពង្រឹងសមត្ថភាពបច្ចេកទេស។ ទន្ទឹមនឹងនេះ ក៏បានពិភាក្សាអំពីការសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យក្រឡាបញ្ជី (Monitoring Database System) ម៉ូនីទើរីង..ដេតាបេស សីស្តឹម) ដែលជាផ្នែកនៃការទំនើបកម្មការងាររដ្ឋបាលតុលាការ។ អង្គប្រជុំបានបន្តជាមួយនឹងការបញ្ចេញមតិយោបល់យ៉ាងផុសផុល និងឯកឧត្តមរដ្ឋលេខាធិការបានលើកស្នើផែនការការងារ និងអនុសាសន៍ជាចម្បងមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាឱ្យមានការអនុវត្តការងារបន្តទៅមុខឲ្យប្រសើរឡើង។ ពិសេស ឯកឧត្តមបានផ្តល់សារព្រះរាជសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដល់មន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែងផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល ពោរពេញដោយក្តីរីករាយ និងសេចក្ដីសហការល្អប្រសើរ។

0/Post a Comment/Comments