ក្រសួងយុត្តិធម៌ ពិនិត្យវាយតម្លៃលក្ខណសម្បត្តិ និងឋានន្តរស័ក្តិ មន្ត្រីរាជការ សម្រាប់ឆ្នាំ២០២៤–២០២៥
ក្រសួងយុត្តិធម៌ ពិនិត្យវាយតម្លៃលក្ខណសម្បត្តិ និងឋានន្តរស័ក្តិ មន្ត្រីរាជការ សម្រាប់ឆ្នាំ២០២៤–២០២៥ក្រសួងយុត្តិធម៌:នៅថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិបេក្ខជនស្នើសុំគ្រឿងឥស្សរិយយស និងជាប្រធានគណៈកម្មការចំណាត់ថ្នាក់ពិនិត្យវាយតម្លៃ ដំឡើងឋានន្តរស័ក្តិ ឬថ្នាក់មន្ត្រីរាជការស៊ីវិល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់មន្ត្រីរាជការ ក្រោមអង្គភាពចំណុះក្រសួងយុត្តិធម៌។
កិច្ចប្រជុំមានគោលបំណងសំខាន់ក្នុងការពិនិត្យ និងស្នើសុំផ្តល់ គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៤–២០២៥ ដល់មន្ត្រីរាជការដែលមានកេរ្តិ៍ឈ្មោះលើសលប់ ស្មោះត្រង់ និងបានអនុវត្តការងារដោយស្មោះអស់ពីកម្លាំងកាយចិត្ត។ ព្រមទាំងធ្វើការវាយតម្លៃស្នើសុំដំឡើង ឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២៥ ជូនមន្ត្រីរាជការស៊ីវិល។
ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ បានលើកឡើងថា ការផ្តល់ឥស្សរិយយស និងការដំឡើងឋានន្តរស័ក្តិ គឺជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់មន្ត្រីរាជការ ក្នុងការអភិវឌ្ឍន៍វិស័យយុត្តិធម៌ ឱ្យកាន់តែប្រសើរ និងបំពេញតួនាទីរបស់ខ្លួនក្នុងបេសកកម្មបម្រើជាតិ។
គណៈកម្មាធិការបានផ្ដោតអាទិភាពលើការពិនិត្យឯកសារប្រកបដោយភាពត្រឹមត្រូវ សុចរិត និងថ្លៃថ្នូរ ដើម្បីធានាថា មន្ត្រីរាជការដែលត្រូវបានស្នើសុំទទួលការគោរព និងកិត្តិយសនេះ គឺជាមនុស្សមានសក្ដានុពល ព្រមទាំងមានការបំពេញកាតព្វកិច្ចស្មើតម្លៃជាក់ស្តែង។
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិនេះ ត្រូវបានប្រារព្ធនៅសាលប្រជុំ ទីស្តីការក្រសួងយុត្តិធម៌ ក្នុងបរិយាកាសកក់ក្តៅ និងសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ។
Post a Comment