តើលោក ឡូវ ពៅ ប្រើមន្តអាគមគាថាអ្វីបានខ្លាំងពូកែម្ល៉េះ អាចសាងសង់ការ៉ាស់សាំងលើដីទំនាស់ដរាមរ៉ៃជាយូរឆ្នាំមកហើយ និងបំពានស.ជ.ណ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង.. តើលោកអភិបាលស្រុក ហ្នឹងអាជ្ញាធរពាក់ព័ន្ធ គួរដោះស្រាយយ៉ាងណាជូនពលរដ្ឋរងគ្រោះជាច្រើនអ្នកនេះ...ឬក៏ត្រូវថ្នាំសណ្ដំ.តាស្មូម ទេ.វ ប្រាក់អស់ហើយ....!
តើលោក ឡូវ ពៅ ប្រើមន្តអាគមគាថាអ្វីបានខ្លាំងពូកែម្ល៉េះ អាចសាងសង់ការ៉ាស់សាំងលើដីទំនាស់ដរាមរ៉ៃជាយូរឆ្នាំមកហើយ និងបំពានស.ជ.ណ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង.. តើលោកអភិបាលស្រុក ហ្នឹងអាជ្ញាធរពាក់ព័ន្ធ គួរដោះស្រាយយ៉ាងណាជូនពលរដ្ឋរងគ្រោះជាច្រើនអ្នកនេះ...ឬក៏ត្រូវថ្នាំសណ្ដំ.តាស្មូម ទេ.វ ប្រាក់អស់ហើយផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង – នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានវិវាទដីធ្លីដ៏ស្មុគស្មាញរវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋក្នុងឃុំដូនបា និងឃុំឆ្នាល់មាន់ ដែលមិនទាន់បានដោះស្រាយចប់។ ទោះបីមានប្រជាពលរដ្ឋមួយចំនួនបានចូលរួមជាមួយក្រុមហ៊ុន ដើម្បីអនុម័តការដោះស្រាយតាមគោលនយោបាយ “ឈ្នះ-ឈ្នះ ៥០/៥០” ក៏ដោយ ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនៅតែប្រឆាំងរហូត ពលរដ្ឋបាននិយាយតៗគ្នាថា មានអ្នកមានអំណាចមួយចំនួននៅពីក្រោយខ្នង មិនអនុញ្ញាតដែលពលរដ្ឋដាក់ងារថា ក្បាលមិនទល់មេឃ ជើងជើងមិនទល់ដី ដែលតែងតែរាងស្កាត់មិនឲ្យប្រជាពលរដ្ឋចូលសំណេះសំណាលឬក៏ចរចា ជាមួយក្រុមហ៊ុននោះទេ ។
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៥ លោក រ៉ា ចាន់ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ដីទំនាស់មានទំហំសរុប ៤,០៦៧ ហិចតា ដែលក្រុមហ៊ុនបានទិញនៅឆ្នាំ ២០០៦ ដល់ ២០០៨ និងទទួលបានលិខិតកាន់កាប់ដីត្រឹមត្រូវ ពីអាជ្ញាធរពាក់ព័ន្ធក្នុងឆ្នាំ ២០១០។ ប៉ុន្តែក្រោយមក ប្រជាពលរដ្ឋ និងអាជ្ញាធរមួយចំនួន បានធ្វើការទម្លាក់ និងលក់ដីក្រុមហ៊ុនដោយខុសច្បាប់។ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ អភិបាលស្រុក គាស់ក្រឡ បានចេញជូនដំណឹងលេខ ០០៤/២០ ស.ជ.ណ ស្តីពីការផ្អាកសកម្មភាពសាងសង់ណាមួយលើទីតាំងដីនេះ ប៉ុន្តែសកម្មភាពសាងសង់ការាស់សាំងនៅតែបន្តតាមការសង្កេត។
នៅព្រឹកថ្ងៃដដែល អ្នកសារព័ត៌មានបានចុះទៅទីតាំងសាងសង់ក្នុងភូមិគោករការ ឃុំដូនបា និងបានជួបបុរសម្នាក់ប្រចាំការការិយាល័យសាងសង់ ដែលបានអះអាងថា ការសាងសង់នេះបានសាងសង់ដោយប្អូនរបស់លោក ឡូវ ពៅ។ លោក ឡូវ ពៅ តាមទូរស័ព្ទបានបញ្ជាក់ថា លោកមិនបានដឹង និងមិនមានដីនៅទីនោះទេ។
ក្នុងសំណុំនេះមួយទៀត លោក ចិន សំអន មេឃុំ ដូនបា បានប្រាប់ថា គ្មានអ្នកណាមកសុំអនុញ្ញាតឬជូនដំណឹងសកម្មភាពសាងសង់ទៅឃុំឡើយ។ លោកបានអះអាងថា ប្រសិនបើសាងសង់បន្ត គាត់នឹងដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងហាមឃាត់នៅថ្ងៃពុធ ទី ១៧ ខែកញ្ញា ឆ្នាំ២០២៥។
ចំណែកលោក ឌី ពៅ អភិបាលរងស្រុក គាស់ក្រឡ បានផ្ដល់ព័ត៌មានថា “ខ្ញុំគ្មានសិទ្ធិសម្រេច ដោយសារតែការដោះស្រាយទំនាស់ត្រូវបានដាក់បន្ទុកតាមបណ្តឹងក្រុមហ៊ុន”។
ប្រជាពលរដ្ឋជាច្រើនក៏មានសំណួរខ្លះទៅអាជ្ញាធរសមត្ថកិច្ចនៅភូមិឋាននៅផងដែរ
តើអាជ្ញាធរស្រុក និងខេត្តមានផែនការយ៉ាងដូចម្តេចក្នុងការដោះស្រាយវិវាទនេះ?
2. តើប្រជាពលរដ្ឋដែលបានទទួលការដោះស្រាយ ៥០/៥០ ត្រូវបានគាំទ្រយ៉ាងដូចម្តេចពីអាជ្ញាធរ?
3. តើមានការពិនិត្យច្បាស់លាស់ពីការកាន់កាប់ដី និងសិទ្ធិដីធ្លីទេ?
ខណៈនេះមានពលរដ្ឋរងគ្រោះច្រើននាក់កំពុងតែតវ៉ាជាមួយនឹងអាជ្ញាធរយ៉ាងខ្លាំង បានសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយចាត់វិធានការណ៍ និងវះកាត់ភាពអសកម្មរបស់មន្ត្រីដែលមានការពាក់ព័ន្ធ និងឃុបឃិត ក្នុងការបិទបាំង រួមគំនិតក្នុង បើកដៃឲ្យជនអគតិ សាងសង់នៅការ៉ាស់សាំងដ៏ធំស្គឹមស្កៃ ក្នុងស្រុក គាស់ ក្រឡ ។ នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងកំចាត់មន្ត្តីពុករលួយ ជនកំណាចនិងថោកទាបយកទៅញាត់គុកជាបន្តបន្ទាប់និងបន្តកាត់សាច់ស្អុយ មិនអោយសល់ឡើយក្នុងន័យជម្រុញការជឿទុកចិត្តពីវិនិយោគិន បើតាមការប្រឹងប្រែងកាត់សាច់ស្អុយដ៏ខ្លាំងអស្ចារ្យនេះរបស់សម្តេច ដែលបានប្រឹងប្រែង អស់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ដើម្បីគៀងគរឲ្យពួកគេមករកស៊ីនៅខ្មែរយើងបែបនេះ សង្ឃឹមថាក្រុមអ្នកប្រុសជើងល្អ ខាងម្ចាស់ដី ធ្វើការាសសាំងនេះ កើបលុយបណ្តើរគ្នាទៅកំសាន្តនៅគុកព្រៃសរដូចអាបោក..និងភាពសង្កត់ពលរដ្ឋស្លូតត្រង់ ដែលទើបនឹងចូលគុកថ្មីៗនេះមិនខាន៕
វិវាទដីធ្លីនេះនៅតែស្ទើរតែគ្មានការដោះស្រាយច្បាស់លាស់។ ការបន្តសាងសង់ដោយគ្មានការអនុញ្ញាត និងការតវ៉ាពីប្រជាពលរដ្ឋបានបង្ហាញពីភាពស្មុគស្មាញ និងការរង់ចាំការរិះគន់ពីអាជ្ញាធរ។ ប្រជាពលរដ្ឋ និងក្រុមហ៊ុននៅតែរង់ចាំការសម្រួល និងការកំណត់ស៊ីជម្រៅពីរដ្ឋបាលក្នុងសប្តាហ៍ខាងមុខនេះទៀត
Post a Comment