ទីតាំងល្បែងស៊ីសងអនឡាញកំពុងលួចលាក់បើកលេង យ៉ាងរំភើយ

ទីតាំងល្បែងស៊ីសងអនឡាញកំពុងលួចលាក់បើកលេង យ៉ាងរំភើយ ផ្គើននឹងប្រសាសន៍របស់សម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រី នៅសង្កាត់ច្រកម្ទេស ជាប់ព្រំដែនវៀតណាម ក្រុងបាវិត
ខេត្តស្វាយរៀង៖ មានទីតាំងបានលួចលាក់ បើកដំណើរការបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញយ៉ាងរលួន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ម្យ៉ាងវិញទៀតផ្គើននឹងប្រសាសន៍របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទីតាំងល្បែងសុីសងអនឡាញដែលកំពុងលួចលាក់បើកលេងនៅចំណុចភូមិទួលកន្ទ្រោយ សង្កាត់ច្រកម្ទេស ជាប់នឹងច្រករបៀងធ្លក ព្រំដែនវៀតណាម ប្រហែល១០០ម៉ែត្រ ក្រុងបាវិត ខេត្តស្វាយរៀង។ ពលរដ្ឋរស់នៅក្បែរៗទីតាំងនោះបានលើកឡើងថាឃើញមានអ្នកលេងល្បែងចេញចូលលេងជាហូរហែរ គ្មានញញញើតអ្វីទាំងអស់ដោយមិនខ្លាចញញើតនិងអាជ្ញាធរមូលដ្ឋានសោះឡើយ ពួកគាត់ព្រួយបារម្ភខ្លាច កើតមានចោរលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗកើតឡើង ដោយសារល្បែងនេះឯង ។ពួកគាត់ថាឯណាទៅភូមិឃុំមានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យមន្ដ្រីអនុវត្តនោះ ? សូមរម្លឹកផងដែរថាកន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង បានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ផ្ទុយពីរគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។ ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងបានជម្រាបជូនទៅលោក អែម សារិទ្ធ អធិការក្រុងបាវិត តាមប្រព័ន្ធទូរសព្ទ័ នៅរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៥ នេះលោកបានបញ្ជាក់ថា មិនបានដឹងទេ បើមានគេបើកល្បែងភ្នាល់អនឡាញមែន ចាំអោយខាងប៉ូលីសប៉ុស្ដិ៍ចុះទៅមើល។ ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងសង្កាត់ច្រកម្ទេស ក្រុបាវិត ក៍ដូចជា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងក្រុងបាវិត និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ

0/Post a Comment/Comments