ឯកឧត្តម ទឹម ស៉ីផា អនុរដ្ឋលេខាធិការ បានដឹកនាំគណ:ប្រតិភូតំណាងក្រសួងយុត្តិធម៌....

ឯកឧត្តម ទឹម ស៉ីផា អនុរដ្ឋលេខាធិការ បានដឹកនាំគណ:ប្រតិភូតំណាងក្រសួងយុត្តិធម៌ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ(គណ:យុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៩)
នាថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម ទឹម ស៉ីផា អនុរដ្ឋលេខាធិការ បានដឹកនាំគណ:ប្រតិភូតំណាងក្រសួងយុត្តិធម៌ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ(គណ:យុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៩) ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយ ៦៩ឆ្នាំ ដោយជរាពាធ។ ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតក្នុងបុរី OCIC ជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

0/Post a Comment/Comments