ឯកភាពជាតិនិងការដោះស្រាយវិវាទតាមយុត្តិធម៌ក្រោមម្លប់សន្តិភាព អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក អាចជួយបងប្អូនប្រជាពលរដ្ឋ គ្រប់វណ្ណៈសម្របសម្រួលដោយគ្មានការចំណាយអ្វីនោះឡើយ
ឯកភាពជាតិនិងការដោះស្រាយវិវាទតាមយុត្តិធម៌ក្រោមម្លប់សន្តិភាព អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក អាចជួយបងប្អូនប្រជាពលរដ្ឋ គ្រប់វណ្ណៈសម្របសម្រួលដោយគ្មានការចំណាយអ្វីនោះឡើយរាជធានីភ្នំពេញ ៖ ក្នុងបរិបទនយោបាយ និងសង្គមបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងរីកចម្រើនលើផ្លូវសន្តិភាព និងអភិវឌ្ឍន៍ ដោយសារការដឹកនាំឆ្លាតវៃរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត។ ការរក្សាសន្តិភាពត្រូវបានចាត់ទុកជាគ្រឹះដ៏សំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្មីៗនេះ លោកបណ្ឌិត អេង សុគន្ធា បានបង្ហោះ សំណេរ សំណួរ មួយតាមផេកផ្លូវការ ដែលមានអត្តន័យជ្រាលជ្រៅបំផុតថា៖ «តើការយកឈ្នះ យកចាញ់គ្នា មានផលប្រយោជន៍អ្វី? បើយើងជាខ្មែរតែមួយ…»។ ពាក្យសាមញ្ញ ប៉ុន្តែមានអត្ថន័យធំធេងនេះ បានរំលឹកដល់មហាជនគ្រប់វណ្ណៈថា ឯកភាពជាតិ និងសន្តិភាព ជាសារៈសំខាន់ជាងការប្រកួតប្រជែងឬការបែកបាក់គ្នា។
ក្រោមការដឹកនាំរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាប្រធាន អង្គភាព អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅតុលាការ (អ.ដ.ក.) គោលបំណងសំខាន់គឺដើម្បីឲ្យប្រជាពលរដ្ឋទទួលបានដំណោះស្រាយវិវាទតាមរបៀបសន្តិភាព ងាយស្រួល និងអាចទទួលយកបាន។ ការដាក់ពាក្យស្នើសុំទៅកាន់អង្គភាពនេះ គ្មានលក្ខខណ្ឌស្មុគស្មាញអ្វីនោះទេ និងមិនចាំបាច់បង់ថ្លៃឬចំណាយអ្វីដែរ ។ វាជាប្រព័ន្ធបើកចំហបេះដូង គ្រប់ពេលវេលា ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់បរិបទសង្គម ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ (អ.ដ.ក.) កំពុងបំពេញតួនាទីជាស្ពានស្មើភាព ស្ពានប្រឹក្សាយោបល់ និងស្ពានឯកភាព ដើម្បីជំរុញឲ្យអ្នកមានវិវាទចេញពីការប្រកួតឈ្នះ–ចាញ់ មករកការយល់ព្រម និងការសម្របសម្រួល។ ជាក់ស្តែង ការដោះស្រាយជម្លោះតាមរយៈអង្គភាពនេះ បានផ្តល់ផលវិជ្ជមានជាច្រើន ដូចជា ការកាត់បន្ថយករណីបញ្ជូនទៅតុលាការ ការអភិវឌ្ឍវប្បធម៌សន្តិភាព និងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌ជាតិ។
លើសពីនេះទៀត សកម្មភាពរបស់អង្គភាពបានពង្រឹងឯកភាពខ្មែរ–ខ្មែរ បញ្ជាក់យ៉ាងច្បាស់ថា «យើងជាជាតិតែមួយ ស្រលាញ់គ្នា ហើយកុំឲ្យមានជម្លោះណាមួយក្លាយជាការបែកបាក់»។ ពាក្យសម្ដីរបស់លោកបណ្ឌិត អេង សុគន្ធា គឺជាការរំលឹកដ៏មានតម្លៃថា ការឈ្នះ–ចាញ់ គ្មានអត្ថន័យសម្រាប់ជាតិទេ អ្វីដែលសំខាន់គឺការរក្សាសន្តិភាព និងសាមគ្គីភាព។
គួររំលឹកផងដែរថា÷ ច្បាស់ណាស់ ការដោះស្រាយវិវាទតាមរបៀបសន្តិភាព គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ប្រសិនបើយើងអាចដោះស្រាយជម្លោះដោយចិត្តសន្តិភាព មិនផ្អែកលើការឈ្នះឬចាញ់ នោះគ្មានអ្វីអស្ចារ្យជាងនេះទៀតសម្រាប់សុខុមាលភាពប្រជាពលរដ្ឋ និងកិច្ចការជាតិ។ ដូច្នេះ ការរក្សាឯកភាពជាតិ និងការប្រើប្រាស់យុត្តិធម៌សន្តិភាព ត្រូវបានចាត់ទុកជាគន្លងសំខាន់ ដើម្បីធានាឲ្យកម្ពុជា រីកចម្រើនក្នុងសុវត្ថិភាព និងសុខសាន្តជារួម។
Post a Comment