លោក កាទើ អះម៉ាត់សទើរ អភិបាលរងខណ្ឌ តំណាងឯកឧត្តម លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះដល់ផ្ទះគ្រួសារកងទ័ពប្រចាំការនៅជួរមុខ ចំនួន ១២ គ្រួសារ

កាទើ អះម៉ាត់សទើរ អភិបាលរងខណ្ឌ តំណាងឯកឧត្តម លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះដល់ផ្ទះគ្រួសារកងទ័ពប្រចាំការនៅជួរមុខ ចំនួន ១២ គ្រួសារ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោក កាទើ អះម៉ាត់សទើរ អភិបាលរងខណ្ឌ តំណាងឯកឧត្តម លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះដល់ផ្ទះគ្រួសារកងទ័ពប្រចាំការនៅជួរមុខ ចំនួន ១២ គ្រួសារ ដែលរស់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលរងខណ្ឌ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដើម្បីជាសំណាកមេត្តាករុណា សួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារកងទ័ព។ ការចុះអញ្ជើញសួរសុខទុក្ខនេះ បង្ហាញពីការយកចិត្តទុកដាក់ និងក្តីអាណិតអាសូរ របស់អង្គគូស្នេហ៍ដឹកនាំជាតិ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងសន្តិសុខសង្គមនៅតាមតំបន់ជួរមុខ។ ក្រុមគ្រួសារទាំងនេះ បានថ្លែងសំណូមពរជូនសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាមួយនឹងការប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រនិងជឿជាក់លើយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការពារមាតុភូមិ និងកែលម្អសុខុមាលភាពប្រជាពលរដ្ឋជានិច្ច។

0/Post a Comment/Comments