ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកដឹកនាំរួម សម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ធផលនានារបស់ក្រសួងយុត្តិធម៌។

នៅព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកដឹកនាំរួម សម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ធផលនានារបស់ក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលជាប្រធានក្រុមការងារ ទួលបន្ទុកការងាររៀបចំសុន្ទរកថា ការងារព័ត៌មាន និងផ្សព្វផ្សាយ និងការងារឡូជីស្ទីក។ កិច្ចប្រជុំបានពិភាក្សាលម្អិតលើការត្រៀមរៀបចំរបៀបវារៈ អំពីការងារព័ត៌មាន ការងារខ្លឹមសារនិងឯកសារ និងការងារឡូជីស្ទីកទាំងអស់នៃកិច្ចដំណើរការពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ធផលនានារបស់ក្រសួងយុត្តិធម៌។

0/Post a Comment/Comments