អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំកិច្ចប្រជុំប្រចាំខែ

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.
នារសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. និង ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយប្រធានការិយាល័យតំណាង អ.ដ.ក. និង មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដេីម្បីពិនិត្យលើវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កិច្ចប្រជុំនេះ ត្រូវបានរៀបចំទ្បេីងដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងដែលទទួលបន្ទុកដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ, កិច្ចដំណើរការនៃការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តភូមិភាគឦសាន និងណែនាំពីវិធានការចាំបាច់មួយចំនួន សំដៅពង្រឹងការងារដោះស្រាយវិវាទ ឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យកាន់តែល្អប្រសេីរទ្បេីងនូវការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ។

0/Post a Comment/Comments