ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៣
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៣។ ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់នេះ មានបេក្ខជនចំនួន ៧៥ រូប ដែលជាបេក្ខជនទទួលបានជ័យលាភីនៅដំណាក់កាលវិញ្ញាសាសរសេរ កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់នេះចាប់ផ្តើមពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អំពីវប្បធម៌ទូទៅពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌។

0/Post a Comment/Comments