សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសួរសុខទុក្ខ ឧត្តមសេនីយ៍ឯក ពៅ ផារី បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការវះកាត់ជំងឺដុះគ្រួសក្នុងប្រមាត់  និងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង ក្រុមគ្រូពេទ្យឯកទ្ទេស មន្ទីរពេទ្យព្រះកេតុមាលា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសួរសុខទុក្ខ ឧត្តមសេនីយ៍ឯក ពៅ ផារី បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការវះកាត់ជំងឺដុះគ្រួសក្នុងប្រមាត់  និងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង ក្រុមគ្រូពេទ្យឯកទ្ទេស មន្ទីរពេទ្យព្រះកេតុមាលា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខ ឧត្តមសេនីយ៍ឯក ពៅ ផារី ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយរងសេនាធិការចម្រុះ កងខេមរភូមិន្ទ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅគេហដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ពៅ ផារី កំពុងសម្រាកព្យាបាលបន្ទាប់ពីទទួលបានជោគជ័យនៃការវះកាត់ជំងឺដុះគ្រួសក្នុងប្រមាត់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យឯកទ្ទេសនៃមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវពាក្យសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរទៅលើសុខទុក្ខរបស់កងទ័ព និងគ្រួសារ។ ក្នុងនាមជាកងទ័ព ឧត្តមសេនីយ៍ឯក ពៅ ផារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ និងស្នាក់នៅជាមួយកងទ័ពជានិច្ច។ លោកក៏បានជូនពរឲ្យសម្តេចទាំងទ្វេទទួលបានសុខភាពល្អ និងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍កាន់តែរឹងមាំបំផុត។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសរសើរចំពោះកងកម្លាំងទ័ពទាំងអស់ជាពិសេសកងទ័ពដល់កំពុងនៅច្រកព្រំដែននៃប្រទេសកម្ពុជាទាំងមូល ដែលតែងតែធ្វើការលះបង់ដោយភាពអង់អាច និងឆន្ទៈមោះមុតក្នុងបេសកកម្មការពារអធិបតេយ្យភាពជាតិមាតុភូមិ ។ សម្តេចក៏បានជូនពរជ័យសិរីសួស្ដីសុភមង្គល ដល់ ឧត្តមសេនីយ៍ឯក ពៅ ផារី ឆាប់ជាសះស្បើយពីជំងឺ និងអាចវិលត្រឡប់ទៅបម្រើការងារជាធម្មតាវិញក្នុងពេលឆាប់ៗ ។

0/Post a Comment/Comments