ត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ
ត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក កាទើ អះម៉ាត់សទើរ អភិបាលរងខណ្ឌ តំណាងអភិបាលខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យ និងដាក់គោលដៅសកម្មភាពពិនិត្យអាវុធជាតិផ្ទុះ តាមបណ្ដោយផ្លូវជាតិលេខ១ មុខធនាគារ «អេស៊ីលីដា» ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សកម្មភាពត្រួតពិនិត្យនេះ គឺមានគោលបំណងក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារជីវិតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារពីគ្រោះថ្នាក់អាវុធជាតិផ្ទុះដែលអាចមាននៅតាមតំបន់ស្ថាបត្យកម្មសាធារណៈ និងតំបន់ពាណិជ្ជកម្ម។
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជាក់ថា ការត្រួតពិនិត្យនឹងបន្តធ្វើឡើងជាប្រចាំ ដើម្បីបង្កើនការយកចិត្តទុកដាក់ និងការរួមចំណែកពីសំណាក់ប្រជាពលរដ្ឋក្នុងការជួយជូនដំណឹង និងចូលរួមការពារសុវត្ថិភាពសង្គម។
Post a Comment