ក្រសួងព័ត៌មានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយជំរុញការផ្សព្វផ្សាយសារអប់រំពីបញ្ហាគ្រឿងញៀន និងកម្មវិធី App NoDrug

ក្រសួងព័ត៌មានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយជំរុញការផ្សព្វផ្សាយសារអប់រំពីបញ្ហាគ្រឿងញៀន និងកម្មវិធី App NoDrug
ក្រសួងព័ត៌មាន សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យជួយកាត់ទុកចិត្តចូលរួមជំរុញ និងផ្សព្វផ្សាយសារអប់រំ សំរាប់ការប្រែប្រួលទស្សនៈ និងការយល់ដឹងរបស់សាធារណជន ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ក្នុងនោះ ក្រសួងបានផ្ដោតអំពាវនាវឱ្យប្រើប្រាស់ កម្មវិធី App NoDrug ជាវិធីសាស្រ្តសាមគ្គីសម្រាប់ផ្តល់ព័ត៌មាន ការណែនាំ និងការដាស់តឿនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យយល់ដឹងច្បាស់ពីហានិភ័យនៃគ្រឿងញៀន និងចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ ក្រសួងព័ត៌មានបានលើកឡើងថា ការផ្សព្វផ្សាយនេះ គឺជាការចូលរួមសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសុខភាព សុវត្ថិភាព និងអនាគតកូនចៅជាតិ។ ដូចនេះ សូមឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយសហការចាត់ចែងផ្សព្វផ្សាយសារអប់រំ ដល់សាធារណៈឱ្យបានទូលំទូលាយ និងប្រសិទ្ធភាពខ្ពស់។

0/Post a Comment/Comments