បញ្ចប់វិវាទករណីកិច្ចសន្យាខ្ចីប្រាក់......

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ​ អ.ដ.ក.​ រួមមានលោក ឡាយ​ អូន​ និង លោក​ ហ៊ូ​ ប៊ុនណន​ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះត្រូវបានភាគីម្ខាងដាក់ពាក្យមកអ.ដ.ក. នៅអំឡុងខែឧសភា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពរ របស់តុលាការ។

0/Post a Comment/Comments