ប្រសិនបើថៃ អាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃដែល.....
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរសារនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះថា «តាមកាសែតថៃ ចុះផ្សាយមុននេះបន្តិច ថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញក្នុងប្រទេសថៃ ។
ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិ បង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃ មិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយមិនទាំងចេះការទូតទៀតផង ។
ប្រសិនបើថៃ អាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជា បានដូចគ្នាដែរ ។
ច្បាប់ទម្លាប់ ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណង ដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អ ឬបំផ្លាញ ដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់ ?» ៕
Post a Comment