លួចម៉ូតូបានមួយថ្ងៃឥឡូវអស់លក្ខណ៍....
លួចម៉ូតូបានមួយថ្ងៃ ក្រោយពីរកម្លាំងសមត្ថកិច្ចទទួលពាក្យបណ្តឹងបានកំណត់មុខសញ្ញា ធ្វើការឃាត់ខ្លួនបានភ្លាមៗ ស្ថិតនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុមស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ÷យោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥បានឲ្យដឹងថា មានករណីពលរដ្ឋផ្អើលឆោឡោថាបានបាត់ម៉ូតូមួយគ្រឿង រហូតឈានដល់ទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំប្រាំបីមុម ដើម្បីជួយអន្តរាគមន៍តាមរកម៉ូតូដែលបានបាត់នោះ។
នេះបើយោងតាមរបាយការណ៌របស់សមត្ថកិច្ចដែលអង្គភាពសារព័ត៌មានយើងទទួលបានឲ្យដឹងថា នៅថ្ងៃសុក្រ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៥នៅចំណុចព្រៃខាងលិចភូមិត្រពាំងត្រោកឃុំប្រាំបីមុមស្រុកថ្ពងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៣.១៥នាទី មានករណីចោរកម្មបង្ករឡេីងដោយជនសង្ស័យឈ្មោះ លីវលៀង ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិត្រពាំងត្រោកឃុំប្រាំបីមុមស្រុកថ្ពងខេត្តកំពង់ស្ពឺ បានធ្វេីសកម្មភាពដេីរទៅលួចម៉ូតូ១គ្រឿងមានម៉ាកC125 ពណ៍ខ្មៅ សេរីឆ្នាំ ២០១១ ពាក់ផ្លាកលេខភ្នំពេញ 1AZ 9052 របស់ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហ៊ុនយ៉ាន ភេទប្រុស អាយុ៤២ឆ្នាំរស់នៅភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណះជនរងគ្រោះបានជិះម៉ូតូ ទៅដកស្មៅផ្កាពណ៌លឿង នៅចំណុចកេីតហេតុខាងលេី រួចបានទុកម៉ូតូនៅក្នងព្រៃហេីយបានដេីរចូលទៅដកស្មៅនៅក្បែរៗនោះ ហើយជនរងគ្រោះបានត្រឡប់មកកន្លែងម៉ូតូ វិញ ស្រាប់តែមិនឃេីញម៉ូតូក៏នាំគ្នារកក្នុងព្រៃតែរកមិនឃីញទេីបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រាំបីមុម រួចបានរាយការណ៍ មកជំនាញចុះ ស្រាវជ្រាវ ដល់កន្លែង កេីតហេតុ ។
លុះដល់ទី ១៦ខែ សីហាឆ្នាំ២០២៥ ជំនាញបានកំណត់មុខសញ្ញាបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រាំបីមុមបាននាំខ្លួនជនសង្ស័យខាងលេីបញ្ជូនមកអធិការនគរបាលស្រុកថ្ពងដេីម្បីសាកសួរ ៕
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេីខ្លួនពិតជាបានលួចម៉ូតូម៉ាកខាងលេីដែលទុកនៅក្នុងព្រៃពិតប្រាកដមែន៕
ក្រោយពីរសួរនាំករណីខាងលេីជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី។
Post a Comment