សម្ព័ន្ធយុវជនអាហារូបករណ៍ស២ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានិងចុះសួរសុខទុក្ខកងទ័ពជួរមុខនាពេលឆាប់ៗនេះ។
សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាទាំងអស់ និងចុះសួរសុខទុក្ខកងទ័ពជួរមុខដែលបូរណៈភាពទឹកដីនៅព្រំដែនកម្ពុជា-ថៃ ចុះសួរសុខទុក្ខកងទ័ពនិងជនភាសិក ដើម្បីជូនគ្រឿងបរិក្ខារគ្រឿងបរិភោគឧបភោគជាច្រើនមុខនៅពេលខាងមុខនេះ
==================
ឧត្តរមានជ័យ-ព្រះវិហារ – សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ បានចេញសេចក្តីចុះជូនដំណឹងស្ដីពីផែនការចុះសួរសុខទុក្ខកងទ័ពជួរមុខ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ កម្មវិធីនេះនឹងឆ្ពោះទៅកាន់ប្រាសាទតា
មាន់ធំ តាក្របី និងតំបន់មុំបី នៅពេលខាងមុខនេះ ដោយមានគ្រឿងសម្ភារៈបរិក្ខារ និងគ្រឿងបរិភោគឧបភោគជាច្រើនមុខ ដើម្បីផ្គត់ផ្គង់ និងជួយសម្រួលការរស់នៅរបស់កងទ័ពជួរមុខដែលកំពុងការពារបម្រើជាតិមាតុភូមិនៅព្រំដែន។
សកម្មភាពនេះក៏បង្ហាញពីការគោរព និងកោតសរសើរ ជូនរាជរដ្ឋាភិបាល ជាពិសេសសម្ដេចពុកបណ្ឌិតឯក តេជោ ហ៊ុន សែន និង សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំការថែរក្សាសន្តិភាព និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ ការចូលរួមនេះផ្តល់សារសំខាន់ថា សន្តិភាពជាគ្រឹះសម្រាប់ការរីកចម្រើន និងសុភមង្គលរបស់មនុស្សគ្រប់ជំនាន់។
ជយោសម្ដេចតេជោបវរធិបតី... ជយោសន្តិភាព... ជយោកម្ពុជា!
Post a Comment