នោះធំក្លិនមិនស្រួលទៀតហើយបងប្អូនប្រិយ៌មិត្ត

នោះធំក្លិនមិនស្រួលទៀតហើយបងប្អូនប្រិយ៌មិត្ត ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះលេចឮព័ត៌មានមកថា មានជនសង្ស័យចំនួន០២នាក់ ហែកគុកលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺទាំងយប់មិនរំខានដល់អ្នកយាមនោះឡើយ ----ក្លែម ---បាទពិតជាមិនគួរឲ្យជឿសោះឡើយបងប្អូន--- ពីរព្រោះ ពន្ធនាគារ--មានអ្នកយាមកាមលើក្រោមច្រើនច្រកណាស់-‐ម្តេចបានរត់រួច --តោះបងប្អូនរឿងនេះវាមានខ្លឹមសាយ៉ាងណានោះ សូមទស្សនា--ខ្ញុំបាទនិងលម្អិតដូចខាងក្រោម៖
    ខេត្តកំពង់ស្ពឺ៖ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ អង្គភាពសារព័ត៌មានយើង ទទួលបាន ប្រភពព័ត៌មានមួយបានឲ្យដឹងថា លេចឮប្រភពព័ត៌មានបានឲ្យដឹងថា មានជនជាប់សង្ស័យចំនួន០២នាក់បានហែកគុកលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺដោយសុវត្ថិភាព ខណៈដែលមន្ត្រីពន្ធនាគារយាមកាមយ៉ាងយកចិត្តទុកដាក់ បែរជាជនជាប់សង្ស័យទាំង០២នាក់នោះហែកគុកលួចរត់គេចខ្លួនបានដោយរលូនមិនរំខានដល់មន្ត្រីអ្នកយាមនោះឡើយ ហើយក៏ឃើញមានខាងអគ្គនាយកដ្ឋានពន្ធនាគារចុះមកត្រួតពិនិត្យផងដែរ។ ប៉ុន្តែហាក់បីដូចជា មានការលាក់លៀមព័ត៌មាន ជាសម្ងាត់បន្ទាប់មកបែជាស្ងាត់ឈឹងទៅវិញ។ 

នេះបើយោងតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ជនជាប់សង្ស័យចំនួន០២នាក់ដែលហែកគុកលួចរត់គេចខ្លួននោះ បានសម្រេចកាលពីយប់ថ្ងៃទី២៦~ឈានចូលថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

ប្រភពព័ត៌មានបានបន្តថា ក្រុមជនសង្ស័យដែលហែកគុករត់គេចខ្លួនបាត់ដោយសុវត្ថិភាពនោះ មិនទាន់ស្គាល់ឈ្មោះ និង ជាប់ពាក់ពន្ធ័និងករណីបទល្មើស និងជាប់ទោសប៉ុន្មានឆ្នាំនោះទេ ។ ដោយលេចឮថាមានទោសជាប់ខ្លួនតុលាការកាត់ជម្រះមួយរឿងរួចហើយ នៅច្រើនករណីទៀត ទើបក្រុមជនសង្ស័យនាំគ្នាហែកគុករត់គេចខ្លួនតែម្តងទៅ។ ប្រភពព័ត៌មានបានបង្ហើបទៀតថា ការហែកគុករត់គេចខ្លួនដោយសុវត្ថិភាពរបស់ក្រុមជនសង្ស័យចំនួន០២នាក់ខាងលើនេះ កាលពីថ្ងៃទី២៧~២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក៏ឃើញមានមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារចុះមកពិនិត្យផងដែរ ប៉ុន្តែលទ្ធផលនៃការអង្កេតស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យទាំង០២នាក់ខាងលើនោះ ហាក់បីដូចជារាវម្ជុរបាតសមុទ្រអញ្ចឹង។ 

ពាក់ព័ត៌មាននិងការហែកគុករត់គេចខ្លួនរបស់ក្រុមជនសង្ស័យខាងលើនេះ មុននិងការចុះផ្សាយ អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ម្សិលម៉ិញនេះ បានទូរស័ព្ទទៅលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺដើម្បីសួរនាំរឿង ក្រុមជនសង្ស័យហែកគុកលួចរត់ដោយសុវត្ថិភាពនោះដែរ ប៉ុន្តែតេចូលចំនួន០២ដង មិនមានអ្នកទទួល៕ 

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន ឬ អង្គភាពណានោះឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ
ផ្សាយនៅថ្ងៃទី29 ខែកក្កដា ឆ្នាំ២០២៥ 
ប្រភពពី៖ ខ្មែរថ្ងៃនេះ
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments