រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកមុខតំណែង លោក ស៊ូ ចាយ ពីតំណែងអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប។ ការសម្រេចនេះបានកើតឡើងបន្ទាប់ពីមានការប្តឹងពី ក្រុមគ្រួសារជនរងគ្រោះ ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤
ក្រុមគ្រួសារជនរងគ្រោះបានអះអាងថា លោក ស៊ូ ចាយ និង លោក គុយ ហេង (នាយប៉ុស្តិ៍ពងទឹក) បានផ្តល់របាយការណ៍ភូតកុហក ដែលខុសពីការពិត ដោយចេតនាលាក់បាំងកំហុសរបស់ជនបង្កឈ្មោះ ទូច សុគន្ធ។
ក្រុមគ្រួសារជនរងគ្រោះបានអះអាងថា លោក ស៊ូ ចាយ និង លោក គុយ ហេង (នាយប៉ុស្តិ៍ពងទឹក) បានផ្តល់របាយការណ៍ភូតកុហក ដែលខុសពីការពិត ដោយចេតនាលាក់បាំងកំហុសរបស់ជនបង្កឈ្មោះ ទូច សុគន្ធ។
ជនបង្កនេះមានសេចក្ដីសង្ស័យថា បានប្រព្រឹត្តកំហុសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបានកើតឡើងនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ករណីគ្រោះថ្នាក់នេះបានបណ្តាលឱ្យ នាង ហ៊ សុធាវី ភេទស្រី អាយុ ៤១ ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញថា មានការប្រព្រឹត្តដែលស្ថិតក្រោមសង្ស័យការបំភ្លើសការពិត ក្រសួងមហាផ្ទៃបានសម្រេចដកតំណែងមន្រ្តីជាប់ទាក់ទង ដើម្បីធានានូវសេចក្ដីត្រឹមត្រូវ និងការពង្រឹងសេចក្ដីស្មោះត្រង់ក្នុងការងាររដ្ឋបាលសាធារណៈ។
ក្រសួងមហាផ្ទៃបានបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយករណីតាមសំណើររបស់ប្រជាពលរដ្ឋ ដោយធានាថា មន្ត្រីរដ្ឋដែលប្រព្រឹត្តខុសប្បញ្ញត្តិ ត្រូវតែទទួលខុសត្រូវតាមច្បាប់។ករណីនេះក៏អាចជាប្រយោជន៍ដល់ការលើកស្ទួយសុចរិតភាព និងវិជ្ជាជីវៈភាពក្នុងស្ថាប័នរដ្ឋ ដោយធានាថាមានការអនុវត្តច្បាប់ត្រឹមត្រូវ និងមានភាពត្រាស់ប្រកប។
Post a Comment